ក្នុងពិភពនៃបច្ចេកវិទ្យាដ៏ទំនើប អ្នកណាក៏ធ្លាប់បានលឺនិងល្បីអំពីក្រុមហ៊ុន Apple និងផលិតផលដ៏ទាន់សម័យរបស់វា។ ប៉ុន្ដែ ប្រហែលមិនសូវមានមនុស្សច្រើនទេ ដែលដឹងអំពីប្រវត្តិនៃក្រុមហ៊ុនមួយនេះ។ ដូច្នេះ សម្រាប់ប្រកាសន៍ទី១របស់ខ្ញុំ នៅក្នុងប្លក់នេះខ្ញុំសូមលើកយកប្រវត្តិសង្ខេបនៃក្រុមហ៊ុន Apple Inc. នេះ មកជម្រាបចែកជូនមិត្តអ្នកអានជ្រាបជា ព័ត៌មាននិងកែកំសាន្ដ។
ប្រវត្តិសង្ខេប
ក្រុមហ៊ុន Apple Inc. គឺជាសាជីវកម្មអាមេរិកពហុជាតិសាសន៍មួយដែលមានប្រតិ្តបតិ្តការទីផ្សារនៅទូទាំង ពិភពលោក។ ក្រុមហ៊ុននេះ រចនា ផលិត និងចេញលក់ទៅទីផ្សារនូវផលិតផល ៣ប្រភេទសំខាន់ៗ ដូចជា៖
- គ្រឿងអេឡិចត្រូនិចអ្នកប្រើប្រាស់ (consumer electronics)
- កម្មវិធីកុំព្យួទ័រ (computer software) និង
- កុំព្យួទ័រផ្ទាល់ខ្លួន (personal computers) ។
បង្កើតឡើងនៅថ្ងៃទី១ មេសា ១៩៧៦ នៅទីក្រុង Cupertino រដ្ឋ California ក្រុមហ៊ុន Apple បានក្លាយខ្លួនជា សាជីវកម្មនៅថ្ងៃទី៣ មករា ១៩៧៧។ ដើមឡើយ ក្រុមហ៊ុននេះមានឈ្មោះថា Apple Computer, Inc. ប៉ុន្ដែ ៣០ឆ្នាំក្រោយមក នៅថ្ងៃទី៩ មករា ២០០៧ ពាក្យ “Computer” ត្រូវបានចេញចេញ ហើយក្រុមហ៊ុននេះ ក៏ប្ដូរឈ្មោះមកជា Apple, Inc. មកដល់សព្វថ្ងៃនេះ។ ការប្ដូរឈ្មោះេនះ ឆ្លុះបញ្ចាំងអំពី ការផ្លាស់ប្ដូរយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ពីផលិតផលកុំព្យួទ័រផ្ទាល់ខ្លួន មកផ្ដោតសំខាន់ធ្ងន់លើផលិតផលគ្រឿងអេឡិចត្រូនិច អ្នកប្រើប្រាស់វិញ។
ត្រឹមខែឧសភា ២០១០ ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗដទៃទៀតក្នុងពិភពលោក ក្នុងចំណាត់ថ្នាក់ FT Global 500 ដោយ ទស្សនាវដ្ដី Financial Times ហើយក៏ជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានតម្លៃជាងគេបន្ទាប់ពីទទួលបានតម្លៃទីផ្សារច្រើនជាង ក្រុមហ៊ុន Microsoft ។
ត្រឹមខែសីហា ២០១០ ក្រុមហ៊ុន Apple មានបណ្ដាញហាងលក់រាយ (retail store) ចំនួន ៣០១ ក្នុងបណ្ដា ប្រទេសចំនួន ១០ លើសពីនេះ ក៏មាន online store ដែលមានលក់ទាំង គ្រឿង hardware ក៏ដូចជាកម្មវិធី software ដែរ។
ត្រឹមខែកញ្ញា ២០១០ ក្រុមហ៊ុន Apple មានបុគ្គលពេញម៉ោងចំនួន ៤៦.៦០០នាក់ និងបុគ្គលពេញម៉ោង បណ្តោះអាសន្នចំនួន ២.៨០០នាក់ ទូទាំងពិភពលោក ហើយមានប្រាក់ចំណូលលក់ប្រចាំឆ្នាំ ប្រមាណ ៦៥,២៣ ពាន់លានដុល្លារអាមេរិក។
ប្រវត្តិក្រុមហ៊ុន Apple Inc
Reviewed by Mr.KOSO
on
6:05 PM
Rating:

No comments: