ព័ត៌មានចេញកាលពីខែមុននៅតាមបណ្ដាសារព័ត៌មាននានាបានបញ្ជាក់ថា ភាសាខ្មែរនឹងមានក្នុងកម្មវិធីបកប្រែ Google Translate នៅក្នុងឆ្នាំនេះ។ ព័ត៌មានមួយនេះធ្វើឲ្យខ្ញុំមិនអស់ចិត្តសោះ នៅតែចង់ដឹងចង់ឃើញពីដំណើរការធ្វើនិងការចេញផ្សាយ។
តែនៅពេលនេះការរង់ចាំរបស់យើងទាំងអស់គ្នាបានចេញជាលទ្ធផលហើយ គឺនៅពេលនេះ Google Translate បានបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីរបស់គេហើយ ក៏ប៉ុន្តែស្ថិតនៅក្នុងកំណែ Alpha ដំបូងប៉ុណ្ណោះ គឺការបកប្រែមិនទាន់ត្រឹមត្រូវច្រើនឡើយ ក៏ប៉ុន្តែយើងក៏អាចចូលរួមឲ្យការបកប្រែនេះល្អថែមទៀតដែរ ដោយធ្វើការវាយតម្លៃទៅលើការបកប្រែនិមួយៗ។
វាពិតជាមានមោទនភាពណាស់សម្រាប់ភាសាជាតិរបស់យើង ដែលនៅពេលនេះកំពុងបង្ហាញមុខជាអន្តរជាតិ។ គ្រាន់តែខ្ញុំដឹងពីដំណឹងនេះភ្លាម ខ្ញុំសែនសប្បាយចិត្តណាស់ ព្រោះខ្ញុំក៏ដូចអ្នកទាំងអស់គ្នាបានរង់ចាំអស់រយៈពេលយូរឆ្នាំមកហើយ។
ព័ត៌មានបន្ថែម៖
–-ប្លក់ផ្លូវការរបស់ Google Translate ៖ ហេតុផលពីរដែលលំបាកនៅក្នុងដំណើរការបកប្រែភាសាខ្មែរគឺ
- ភាសាខ្មែរនៅលើអ៊ីនធឺណិតនៅមានតិច (ដូច្នេះយើងគួរនាំគ្នាសរសេរភាសាខ្មែរឲ្យច្រើន)
- ការសរសេរពាក្យជាទូទៅមិនត្រូវបានប្រើដកឃ្លា (ព្រោះភាសាខ្មែរយើងសរសេរជាប់ៗគ្នា មិនមែនដកឃ្លាគ្រប់ពាក្យដូចអង់គ្លេសនោះឡើយ)
Google នឹងព្យាយាមធ្វើឲ្យភាសាខ្មែរកាន់តែប្រសើរឡើងនៅពេលខាងមុខ។ ម្យ៉ាងវិញទៀតក្បួនដោះស្រាយ (បកប្រែពាក្យ វេយ្យាករណ៍ ការរៀបចំពាក្យ) នឹងមានភាពប្រសើរនៅពេលដែល Google រកឃើញការបកប្រែនិងសិក្សាអំពីការបកប្រែបន្ថែម (alternative translations) របស់អ្នក។
ជយោ! ភាសាខ្មែរមានក្នុងកម្មវិធី Google Translate ហើយ
Reviewed by Mr.KOSO
on
5:55 PM
Rating:

No comments: